ឃើញលោកស្រី ទ្រី ដាណា បែបនេះ! ពូម៉ៅ បានទម្លាយប្រាប់គ្មានសល់ថា ពេលគាត់ប្រាប់ឲ្យសម្រាកសិនទៅ តែលោកស្រី ទ្រី ដាណា បានតបមកវិញយ៉ាងមានន័យថា…

~

នៅក្នុងរដូវកាលទឹកភ្លៀងជន់លិចប្រទេសកម្ពុជា ថៅកែពេជ្រ ទ្រី​ ដាណា និងពូម៉ៅ ពិតជាសកម្មខ្លាំងណាស់ទាំងយប់ទាំងថ្ងៃ ក្នុងការចូលរួមជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះព្រោះគ្រោះធម្មជាតិនៅរយៈពេលប៉ុន្មានថ្ងៃនេះ ក្នុងនោះថៅកែពេជ្រ ទ្រី ដាណា ក៏ត្រូវឆ្លៀតពេលមើលការខុសត្រូវមុខជំនួញរបស់ខ្លួនទៀតផង ធ្វើឲ្យលោកស្រីគ្មានពេលសម្រាកឡើយ។

~

~

~

យ៉ាងណាកាលពីយប់មិញនេះ បន្ទាប់ពីចុះទៅជួបសួរសុខទុក្ខកងកម្លាំងសង្គ្រោះហើយ បើយោងតាមគណនីហ្វេសបុក ពូម៉ៅ ស្វាមីរបស់លោកស្រី ទ្រី ដាណា បានបញ្ជាក់ប្រាប់ថា: ខ្ញុំមិនដែលឃើញគាត់ហត់ខ្លាំងបែបនេះទេតែពេលខ្លះខ្ញុំប្រាប់គាត់ថាឲ្យសម្រាកសិនទៅ ប៉ុន្តែគាត់ឆ្លើយប្រាប់ខ្ញុំវិញថាពួកគាត់ទាំងអស់ចង់ឃើញវត្តមានខ្ញុំនឹងចង់ឃើញខ្ញុំចុះទៅផ្ទាល់ហើយជួបពួកគាត់ផ្ទាល់ចែករំលែក និងផ្ដល់ស្នាមញញឹមរបស់ខ្ញុំទៅកាន់ពួកគាត់ ប្រពន្ធរបស់ខ្ញុំបានឆ្លើយបែបនេះមកកាន់ខ្ញុំហើយខ្ញុំក៏ពេញចិត្តនៅក្នុងការសហការចូលរួមជាមួយនឹងការងារមួយនេះ ។

~

~

រយៈពេល 5 ថ្ងៃហើយដែលពួកខ្ញុំមិនបានសម្រាកប៉ុន្តែពេញចិត្តនៅក្នុងការធ្វើហេីយអ្នកដែលហត់ខ្លាំងបំផុតនោះគឺកងកម្លាំងក៍ដូចជាប្រជាពលរដ្ឋដែលពួកគាត់កំពុងតែត្រូវការពួកយើង។ ថ្ងៃនេះខ្ញុំចាប់គាត់កោសខ្យល់គាត់ថាគាត់មិនអីទេមិនបាច់ខ្វល់អីទេស្អែកត្រូវចែកអំណោយបងប្អូនរងគ្រោះទឹកជំនន់ជិត1000គ្រួសារផង តែខ្ញុំចាប់គាត់កោសខ្យល់ទាន់តែបាន។ ពួកខ្ញុំទាំងពីរមិនអីទេណាបងប្អូន👏៕

~

~

~

~

~

~

~

~

~

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *